English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
2,480
Today
:
4,028
Total
:
2,804,648
 

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម​សមាជិក​សភា​ប្រទេស​ជប៉ុន​

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម​សមាជិក​សភា​ប្រទេស​ជប៉ុន​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​ដឹកនាំ​ដោយ ឯកឧត្តម ណាវ​តុ សា​គី​គុជិ សមាជិក​សភា​ប្រទេស​ជប៉ុន សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​នៅវេលា ម៉ោង ៣ ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ ២០១៣​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរាបជូន​ពី​កា​រីកចំរើន​ក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​រយៈពេល ១០​ខែ ដើមឆ្នាំ​២០១៣ មាន​ចំនួន ៣.៣៩១.៦២១​នាក់ កើនឡើង ១៨,២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១២ ហើយ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​មាន​ចំនួន ១៦៥.៣៥៩ នាក់ កើនឡើង ១៥,៨% ឈរ​នៅ​លំដាប់​ទី ៦ ក្នុង​នោះ​តាម​ផ្លូវគោក ១.៧៣៩.៨៣៧​នាក់ ស្មើនឹង ៥១,៣% នៃ​ចំនួន​សរុប កើនឡើង ២០,៣% តាម​អាកាស ១.៥៩៣.២៨៧​នាក់ ស្មើនឹង ៤៧% នៃ​ចំនួន​សរុប កើនឡើង ១៧% តាម​ផ្លូវទឹក ៥៨.៤៩៧​នាក់ ស្មើនឹង ១,៧% នៃ​ចំនួន​សរុប ថយចុះ ២,៨% ។ 

ឯកឧត្តម ថោង ខុន បានលើកឡើង​ពី​កង្វះខាត និង​បាន​សំណូមពរ​ចំនួន​អោយ ឯកឧត្តម​សមាជិកសភា​ជប៉ុន ជួយ​ជំរុញ​សហការ​ផ្សព្វផ្សាយ និង​ការអភិវឌ្ឍន៍ ជំរុញ​អ្នកវិនិយោគ​លើ​ផ្នែក​បណ្ដុះបណ្ដាល​ទេសចរ ជាពិសេស​ឯកឧត្តម​បាន​ស្នើរ​ឲ្យ​ជប៉ុន​ជួយ​កសាង​សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ព្រមទាំង​ស្នើរ​ឲ្យជួយ​លើកទឹកចិត្ត​អោយមាន​ជើងហោះហើ​រដោយ​ត្រង់​ម​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម ណាវ​តុ សា​គី​គុជិ បាន​ថ្លែង​ឡើង​ដោយ​ក្ដី​ជឿជាក់​ទៀតថា  កម្ពុជា ជា​ប្រទេស​មួយ​មាន​សក្ដានុពល​ធម្មជាតិ​ដ៏​ល្អៗ​ជាច្រើន   មាន​ឆ្នេរសមុទ្រ​ដ៏​ស​ស្អាត មាន​តំបន់​អេកូ​ទេសចរណ៍​ប្រកប​ដោយ​ផាសុខភាព ពិសេស​គឺ​មាន​ប្រាង្គ​ប្រាសាទ​ដែល​ជា​មរតក​ដូនតា​ដ៏​ប្រណីត​អស្ចារ្យ​គ្មាន​គូ​ប្រៀប សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ   ឲ្យមក​ទស្សនា​យ៉ាងច្រើន​ជា​ហូរ​ហែ​ជា​រៀងរាល់ឆ្នាំ ហើយក៏​មាន​បំណង​នាំយក​នូវ​ទិដ្ឋភាព​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដែល​កម្ពុជា​មាន​ទាំងនេះ ទៅ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ដឹង​ពិសេស​ពលរដ្ឋ​ជប៉ុន​បាន​ស្វែងយល់​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​។​

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម ណាវ​តុ សា​គី​គុជិ  បាន​គាំទ្រ និង​ជួយ​ជំរុញ​នូវ​សំណូមព​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ស្នើរ ហើយក៏​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ ទស្ស​កិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ក្នុងន័យ​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​-​តែ​ប្រសើរ​ថែម​ទៀត​លើ​វិស័យ​ទេសចរណ៍​រវាង​ជប៉ុន និង​កម្ពុជា​ផង​ដែរ​។ ក្រៅពី​នេះ​ជប៉ុន​ក៏​នៅ​បាន​ទទួលយក​សំណូមពរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ដែល​ជម្រុញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ជប៉ុន កម្ពុជា​ក៏ដូចជា​ការផ្លាស់ប្ដូ​រប​ទ​ពិសោធន៍​ទស្សនកិច្ច​សិក្សា​ជប៉ុន  កម្ពុជា​ផង​ដែរ​។​

មុន​នឹង​បញ្ចប់ ឯកឧត្តម ថោង ខុន បាន​ថ្លែង​បន្តទៀតថា  ពិតមែនតែ​កន្លង​មក​ជប៉ុន​បាន​ជួយ​យ៉ាងច្រើន​ដល់​កម្ពុជា ប៉ុន្តែ​នៅពេល​នេះ ជប៉ុន​ក៏​នៅ​បាន​រួមចំណែក​ជួយ​លើក​កំពស់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា  ប្រកប​ទៅ​ដោយ​និរន្តរភាព​ថែមទៀត​ផង​មិនតែប៉ុណ្ណោះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រធាន​ប្រតិភូ​សមាជិក​សភា​ជប៉ុន ក៏​ដូច​ជា​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ដែល​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​កម្ពុជា   ជា​រៀង​រហូត​មក​។​

Photo Gallery