ភាសាខ្មែរ
 
Blog
Multimedia
ក្រសួងទេសចរណ៍
Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,601
ថ្ងៃនេះ
:
1,369
សរុប
:
3,425,100
 

ប្រសាសន៍​ស្វាគមន៍រ​បស់រដ្ឋមន្ត្រី

Minister Photoខ្ញុំ​រីករាយ​នឹង​ស្វាគមន៍​លោក​អ្នក​មក​កាន់​គេហទំព័រ​ទេសចរណ៍​ផ្លូវការ​មួយ​របស់​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រទេស​កម្ពុជា ជាមួយនឹង​បេតិក​ភ័ណ្ឌវ​ប្បធម៌​របស់​ខ្លួន​គ្មាន​អ្វី​ប្រៀប​បាន រួម​ទាំង​បរិស្ថានវិទ្យា​តំបន់​ត្រូពិច​ផង​ដែរ​នោះ ក៏​បាន​នឹង​មាន​ភាពស្រស់ថ្លា​ជាថ្មី​ម្តងទៀត និង​ក៏​ជា​ការលេចឡើង​ដ៏​ថ្មី​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​បរទេស​ដែល​កំពុង​សម្លឹង មើល​ដើម្បី​ទទួល​នូវ​សារៈប្រយោជន៍​នៃ​ឥណ្ឌូចិន​។​

នៅ​ផ្នែក​ខាងលើ​នៃ​បញ្ជីរាយឈ្មោះ​ទីកន្លែង​ទាំងអស់ ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា​គឺជា​ប្រាសាទ​បុរាណ​អង្គរ​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​។ ជាង 400 គីឡូម៉ែត្រ​ការ៉េ​ពី​ទីនេះ​គឺ​មាន​បន្សល់ទុក​នូវ​សំណង់​វប្បធម៌​ចាស់ៗ និង​អរិយធម៌​ខ្មែរ​ជា​ច្រើន​ផងដែរ​។ តំបន់​ដែល​មាន​ភាពល្បីល្បាញ បំផុត​ក្នុង​ចំណោម​តំបន់​ទាំងអស់​នោះ គឺ​អង្គរវត្ត ដែល​ជា​វិមាន​សាសនា​ដ៏​ធំ​ហើយ​ក៏​ជា​ស្ថាបត្យកម្ម​ដ៏​ពិតប្រាកដ​និង​អស្ចារ្យ​បំផុត​នៃ​ពិភពលោក​។​

ប្រទេស​កម្ពុជា​ស្ថិត​នៅលើ​ឈូង​សមុទ្រ​ថៃ​ហេតុ​ដូច្នេះ​ហើយ​លោកអ្នក​នឹង​អាច​រកឃើញ​នូវ​ឆ្នេរសមុទ្រ​ ​មួយចំនួន​ដែល​មិនទាន់​ខូចខាត​នៅឡើយ ដូច​ជា​កោះ​ផ្កា​ថ្ម ដែល​លោកអ្នក​អាច​អង្គុយ​ស្រូប​យក​កំដៅថ្ងៃ​យ៉ាង​រីករាយ​ពី​ច្រាំង​សមុទ្រ​ក្នុង​តំបន់​ត្រូពិច​ក្តៅ​។ ពេលវេលា​ដែល​នៅលើ​ឆ្នេរ​ខ្សាច់ លោកអ្នក​អាច​មាន​ការជួបជុំ​ញ្ញុំ​ា​អាហា​រយ៉ាង​សប្បាយរីករាយ មិន​ខ្ជះខ្ជាយ​ពេលវេលា​នោះ​ឡើយ គឺ​រីករាយ​ជាមួយ​អាហារ​សមុទ្រ​ស្រស់ៗ ឈ្ងុយឆ្ងាញ់​នៅ​ភោជណីយដ្ធាន​មួយឈ្មោះ Oceanside Restaurant​។​ ​ប្រទេស​កម្ពុជា​ក៏​អាច​នឹង​លើក​កម្ពស់​ខ្លួនឯង​តាមរយៈ​ទន្លេ​ទាំងនេះ​ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ច្រើន ដល់​ភ្ញៀវ​ទេសចរណ៍ និង សម្រាប់​អ្នក​ដែល​ចង់​ទទួលបាន​ភាពជិតស្និទ្ធ​ទៅនឹង​ធម្មជាតិ​។ ការ​បម្រុង​ព្រៃ ឈើ​និង​សួនច្បារ​របស់​យើង​បាន​ផ្តល់​នូវ​ឱកាស​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​ផងដែរ ដើម្បី​រីករាយ​ជា មួយ​នឹង​សកម្មភាព​ផ្សេងៗ ដូចជា ការឡើង​ភ្នំ ដើរកាត់​ព្រៃ និង​រីករាយ​ជាមួយ​ទិដ្ធភាព​រុក្ខជា​តិបៃត​ង​ដ៏​ល្អ ប្រណីត​ថែមទៀត​។​​ដោយ​អាហា​រគ្រឿង​សមុទ្រ​ស្រស់​ក្រ​ទ្បេ​កនៅ​ភោជនីយដ្ឋាន​មួយ​ទីលាន​។ ប្រទេស​កម្ពុជា​ក៏​អាច​មាន​អំនួត​តាមរយៈ​ទន្លេ​ជាច្រើន​បាន​ផ្តល់ជូន​នូវ​បទពិសោធន៍​តែមួយគត់​និង​ភ្ញៀវ​ទេសចរ​សម្រាប់​អ្នក​ដែល​ចង់​ទទួលបាន​ជិតស្និទ្ធ​ទៅ​នឹង​ធម្មជាតិ​បម្រុង​ព្រៃឈើ​និង​សួនច្បារ​របស់​យើង​បាន​ផ្តល់​នូវ​ឱកាស​ដើម្បី​រីករាយ​ជា​មួយ​អ្នក​ឡើង​ភ្នំ​រុក្ខជាតិ​ដ៏​ល្អ​ប្រណីត​នេះ​។​

​ប្រជាជន​កម្ពុជា​ពិតជា​រីករាយ​ជាមួយនឹង​ពិធីបុណ្យ​ទាំងអស់នេះ​ខ្លាំងណាស់ ពីព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​សាសនា​របស់​យើង​ហើយ​មួយវិញទៀត​ភ្ញៀវទេសចរ​បរទេស​គឺ​តែងតែ​ស្វាគមន៍​និង​ចែករំលែក​នូវ​ឱកាស​ដ៏​ល្អ​ទាំងអស់​នេះ​។​ប្រជាជន​កម្ពុជា​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ខ្លួនឯង​ទៅ​លើ​ការស្វាគមន៍​និង​ភាព​រីករាយ​ពិតប្រាកដ​របស់​ពួកគេ​។​

ចំណែក​នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ​លោក​អ្នក​ក៏​អាច​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ទៅដោយ​វត្ថុ​បុរាណ សម័យ​អង្គរ​ល្អ​ប្រណីត​ដែល​មិន​អាច​កាត់ថ្លៃ​បាន ចំណែក​នៅ​ក្បែរ​ព្រះបរមរាជវាំង និង​វត្ត​ព្រះ​កែវ​មរកត​ឯណោះ​វិញ​ក៏​ត្រូវបាន​ទទួល​ការ​ទស្សនា​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ផងដែរ​។

សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការដើរ​ទិញ​ទំនិញ​ណាមួយ ប្រទេស​កម្ពុជា​យើង​ក៏​មាន​ទីផ្សារ​ទំនើបៗ​ជាច្រើន​ផងដែរ ដែល​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​។ ក្នុង​នោះ​ផង​ដែរ​ក៏​មាន​សិប្បកម្ម​ល្អៗ​ជាច្រើន រួម​ទាំង​មាន​តំបាញ​សូត្រ ហូល​ផាមួង ចម្លាក់​នៅ​ក្នុង​ថ្ម​និង​ឈើ ពិសេស​ជាងនេះទៅទៀត​ក៏​នៅ​មាន​ត្បូង​ដ៏​មានតម្លៃ​មួយចំនួន​ទៀត​ផង​ដែរ​។​

ក្នុងនាម​យើងខ្ញុំ​ជា​ប្រជាជន​ខ្មែរ រស់​នៅលើ​ទឹកដី​ខ្មែរ​ទាំងអស់​គ្នា យើងខ្ញុំ​ក៏​កំពុង​សម្លឹង​ឈ្ពោះ​ទៅ​មុខ​ដើម្បី​ស្វាគមន៍​អស់លោកអ្នក​ដែល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ទី​ស្រឡាញ់​របស់​យើង​ហើយ​ខ្ញុំ​ប្រាកដ​ថា​លោក​អ្នកនឹង​រីករាយ​ជាមួយនឹង​ការ​ស្នាក់នៅ​របស់​អ្នក​ក្នុង​ប្រទេស​របស់​យើង​ជាក់​ជាពុំខាន​។​

សូមទទួលបាននូវពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង-ឃ្លាតឡើយ៕

Minister Signature

Dr. Thong Khon
រដ្ឋមន្ត្រីក្រសួងទេសចរណ៍