ភាសាខ្មែរ
 
Blog
Multimedia
​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​
​សកម្មភាព​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​
Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
2,543
ថ្ងៃនេះ
:
2,502
សរុប
:
4,042,650
 

​ការ​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​

  ផ្លូវអាកាស​

លោក​អ្នក​អាច​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​ អាកាសយានដ្ឋាន​ទាំង​ពីរ​នេះ​ ផ្តល់​នូវ​សេវាកម្ម​ ពេញលេញ​ដល់​អ្នកដំណើរ​អន្តរជាតិ​ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ អន្តរជាតិ​ ជា​ច្រើន​។​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ ទាំងនោះ​មាន​ដូច​ជា​៖

  • ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​
    1. Cambodia Angkor Air (K6):
      ​ភ្នំពេញ​-​ហូ​ជី​មិ​ញ​-​ភ្នំពេញ​,​ សៀមរាប​-​ហូ​ជី​មិ​ញ​-​សៀមរាប​,​ ភ្នំពេញ​-​សៀមរាប​-​ភ្នំពេញ​
    2. Air Asia (AK):
      កូ​ឡា​ឡាំ​ពួរ​-​ភ្នំពេញ​-​កូ​ឡា​ឡាំ​ពួរ​,​ បាងកក​-​ភ្នំពេញ​-​បាងកក​,​ កូ​ឡា​ឡាំ​ពួរ​-​សៀមរាប​-​កូ​ឡា​ឡាំ​ពួរ​
    3. Asiana Airlines (OZ):
      Incheon-​ភ្នំពេញ​-Incheon,​ Incheon-​សៀមរាប​-Incheon
    4. Bangkok Airways (PG):
      បាងកក​-​ភ្នំពេញ​-​បាងកក​,​ បាងកក​-​សៀមរាប​-​បាងកក​
    5. China Airlines (CI):
      ​តៃប៉ិ​ក​-​ភ្នំពេញ​-​តៃប៉ិ​ក​
    6. China Eastern Airlines “China Yunnan Airlines + China Northwest Airlines” (MU):
      Kunming-​សៀមរាប​-Kunming,​ Yunnan-​សៀមរាប​-Yunnan
    7. China Southern Airlines (CZ):
      ប៉េ​កាំ​ង​-​ភ្នំពេញ​-​ប៉េ​កាំ​ង​,​ Guangzhou-​ភ្នំពេញ​-Guangzhou
    8. Dragon Air (KA):
      ហុងកុង​-​ភ្នំពេញ​-​ហុងកុង​
    9. EVA Air (BR):
      ​តៃប៉ិ​ក​-​ភ្នំពេញ​-​តៃប៉ិ​ក​
    10. Far Eastern Air Transport (EF):
      ​តៃប៉ិ​ក​-​ភ្នំពេញ​-​តៃប៉ិ​ក​ (​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ធំៗ​)
    11. JetStar Asia (3K):
      សិង្ហ​បុរី​-​ភ្នំពេញ​-​សិង្ហ​បុរី​,​ សិង្ហ​បុរី​-​សៀមរាប​-​សិង្ហ​បុរី​
    12. Korean Air (KE):
      ​សេ​អ៊ូ​ល​-​ភ្នំពេញ​-​សេ​អ៊ូ​ល​
    13. Lao Aviation (QV):
      Vientiane-​សៀមរាប​-Vientiane
    14. Malaysia Airlines (MH):
      កូ​ឡា​ឡាំ​ពួរ​-​ភ្នំពេញ​-​កូ​ឡា​ឡាំ​ពួរ​,​ កូ​ឡា​ឡាំ​ពួរ​-​សៀមរាប​-​កូ​ឡា​ឡាំ​ពួរ​
    15. Shanghai Airlines (FM):
      ​សៀង​ហៃ​-​ភ្នំពេញ​-​សៀង​ហៃ​
    16. Siem Reap Airways International (FT):
      ​បាងកក​-​សៀមរាប​-​បាងកក​
    17. Silk Air (MI):
      ​សិង្ហ​បុរី​-​ភ្នំពេញ​-​សិង្ហ​បុរី​,​ សិង្ហ​បុរី​-​សៀមរាប​-​សិង្ហ​បុរី​
    18. Thai Air Asia (FD):
      ​បាងកក​-​ភ្នំពេញ​-​បាងកក​
    19. Thai Airways International (TG):
      ​បាងកក​-​ភ្នំពេញ​-​បាងកក
    20. Vietnam Airlines (VN):
      ហាណូយ​-​ភ្នំពេញ​-​ហាណូយ​,​ ហូ​ជី​មិ​ញ​-​ភ្នំពេញ​-​ហូ​ជី​មិ​ញ​,​ Vientiane-​ភ្នំពេញ​-Vientiane,​ ហាណូយ​-​សៀមរាប​-​ហាណូយ​,​ ហូ​ជី​មិ​ញ​-​សៀមរាប​-​ហូ​ជី​មិ​ញ​

  • ពន្ធ​អាកាសយានដ្ឋាន​
    • ​ការ​ហោះហើរ​អន្តរជាតិ​៖​ ជនបរទេស​ត្រូវ​បង់ប្រាក់​ US$២៥​ ក្នុង​មួយ​នាក់​ ឯ​ជន​ជាតិខ្មែរ​ត្រូវ​បង់​ US$១៨​។​ នេះ​ត្រូវ​អនុវត្ត​ទាំង​នៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​

      ក្មេង​មាន​អាយុ​ក្រោយ​១២​ឆ្នាំ​ ត្រូវ​បង់​ US$១៣​ ឯ​ទារក​ក្រោម​២​ឆ្នាំ​ មិន​ជាប់ពន្ធ​ ឡើយ​។​

    • ការ​ហោះហើរ​ក្នុងស្រុក​៖​ ជនបរទេស​ត្រូវ​បង់ប្រាក់​ US$៦​ ក្នុង​មួយ​នាក់​ ឯ​ជន​ជាតិខ្មែរ​ ត្រូវ​បង់​ US$៥​។​ នេះ​ត្រូវ​អនុវត្ត​ទាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​

  ផ្លូវគោក​

អ្នកទេសចរ​អាច​រីករាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក​ ពី​ប្រទេស​ជិតខាង​ ដូច​ជា​ វៀតណាម​ ឡាវ​ និង​ថៃ​។​

  • ​ចូល​ពី​ប្រទេស​វៀតណាម (​តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​៩)
    1. បា​វិត​ (​ខាង​កម្ពុជា​)​ និង​ Mok​ Bai​ (​ខាង​វៀតណាម​)​ ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ នៅ​ខាង​កម្ពុជា​ មា​នទី​តាំងនៅ​ខេត្តស្វាយរៀង​ ហើយ​ ច្រក​ទ្វារ​អន្តរជាតិ​ Mok​ Bai​ នៅ​ខាង​វៀតណាម​ មា​នទី​តាំងនៅ​ក្នុង​ខេត្ត​ Tay​ Ninh​។​

      ​អ្នកទេសចរ​អាច​ទៅ​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​។​ Visa​ នៃ​ការ​មក​ដល់​ និង​ e-visas​ អាច​រកបាន​នៅ​ទីនោះ​។​ លោក​អ្នក​អាច​មក​ដល់​ រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១​។​ ចម្ងាយ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ មក​រាជធានី​ភ្នំ​ ពេញ​គឺ​ ២៣០​គីឡូ​ម៉ែ​ត​។​ មាន​ឡាន​តាក់ស៊ី​ នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ​។​ ឡាន​ តាក់ស៊ី​មក​កាន់​ទីក្រុង​ភ្នំពេញ​ មាន​តម្លៃ​ប្រហែល​$១០​ក្នុង​មួយ​នាក់​។​ ក្នុង​ការ​​ធ្វើដំណើរ​ អ្នកទេសចរ​អាច​រីករាយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​មេគង្គ​ ខាងកើត​។​

    2. ក្អម​សំណ​ (​ខាង​កម្ពុជា​)​ និង​ Yin​ Soeung​ (​ខាង​វៀតណាម​)​ ច្រក​ទ្វារ​ អន្តរជាតិ​ក្អម​សំណ​នៅ​ខាង​កម្ពុជា​ មា​នទី​តាំងនៅ​ចន្លោះ​ខេត្តកណ្តាល​ និង​ព្រៃវែង​ ហើយ​ ច្រក​ទ្វារ​អន្តរជាតិ​ Yin​ Soeung​ នៅ​ខាង​វៀតណាម​ មា​នទី​តាំងនៅ​ក្នុង​ ខេត្ត​ Ang​ Giang​។​ ពី​វៀតណាម​ អ្នកទេសចរ​អាច​ចូល​មក​ កាន់​ប្រទេស​កម្ពុជា​ តាម​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។

    3. ​ភ្នំ​ឌិន​ (​ខាង​កម្ពុជា​)​ និង​ Tin​ Bienh​ (​ខាង​វៀតណាម​)​ ច្រក​ទ្វារ​ អន្តរជាតិ​ភ្នំ​ឌិន​ នៅ​ខាង​កម្ពុជា​ មាន​ទីតាំង​ក្នុង​ខេត្តតាកែវ​ ហើយ​ ច្រក​ទ្វារ​អន្តរជាតិ​ Tin​ Bienh​ នៅ​ខាង​វៀតណាម​ មា​នទី​តាំងនៅ​ក្នុង​ខេត្ត​ Ang​ Giang​។​ អ្នកទេសចរ​ អាច​មក​ ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​តាម​រយៈ​ច្រក​ ព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។

    4. ត្រពាំង​ផ្លុ​ង​ (​ខាង​កម្ពុជា​)​ និង​ Xamat​ (​ខាង​វៀតណាម​)​ ច្រក​ទ្វារ​ អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ នៅ​ខាង​កម្ពុជា​ មា​នទី​តាំងនៅ​ក្នុង​ខេតកំពង់ចាម​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Xamat​ ខាង​វៀតណាម​ នៅ​ក្នុង​ខេត្ត​ Tay​ Ninh​។​ អ្នកទេសចរ​ អាច​មក​ ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។

    5. ត្រពាំង​ស្រែ​ (​ខាង​កម្ពុជា​)​ និង​ Bonue​ (​ខាង​វៀតណាម​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​ ស្ថិត​នៅ​ក្នុង​ខេត្តក្រចេះ​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Bonue​ ខាង​វៀតណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Binh​ Phuoc​។​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    6. អូ​រយ៉ា​ដាវ​ (​ខាង​កម្ពុជា​)​ និង​ Lethanh​ (​ខាង​វៀតណាម​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ស្ថិត​នៅ​ក្នុង​ខេត្តរតនគិរី​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Lethanh​ ខាង​វៀតណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Gia​ Lai​។​ អ្នកទេសចរ​ អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    7. ​បន្ទាយ​ចក្រី​ (​ខាង​កម្ពុជា​)​ និង​ Dinh​ Ba​ (​ខាង​វៀតណាម​)​ នៅ​ខាង​កម្ពុជា​ច្រក​ទ្វារ​ អន្តរជាតិ​បន្ទាយ​ចក្រី​ ស្ថិត​នៅ​ក្នុង​ខេត្តព្រៃវែង​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Dinh​ Ba​ ខាង​វៀតណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Dong​ Thap​។​ អ្នកទេសចរ​ អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    8. ព្រែក​ចាក​ (​ខាង​កម្ពុជា​)​ និង​ Ha​ Tieng​ (​ខាង​វៀតណាម​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ ស្ថិត​នៅ​ក្នុង​ខេត្តកំពត​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Ha​ Tieng​ ខាង​វៀតណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Kien​ Giang​។​ អ្នកទេសចរ​ អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    9. សំរោង​ (​ខាង​កម្ពុជា​)​ និង​ Mi​ Quy​ Tei​ (​ខាង​វៀតណាម​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ ស្ថិត​នៅ​ក្នុង​ខេត្តស្វាយរៀង​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Mi​ Quy​ Tei​ ខាង​វៀតណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Long​ An​។​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​វៀតណាម​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

  • ​ចូល​ពី​ប្រទេស​ឡាវ​
    នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Norg​ Nokbiane​ នៅ​ខាង​ឡាវ​ ស្ថិត​នៅ​ក្នុង​ខេត្ត​Champasak​។​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ឡាវ​ តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

  • ​ចូល​ពី​ប្រទេស​ថៃ (​តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​៦)
    1. ប៉ោយ​ប៉ែ​ត​ (​ខាង​កម្ពុជា​)​ និង​ Ban​ Klong​ Leuk​ (​ខាង​ថៃ​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Ban​ Klong​ Leuk​ នៅ​ខាង​ថៃ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Sakeo​។​

      តាម​រយៈ​ច្រក​ទ្វារ​នេះ​ អ្នកទេសចរ​អាច​ទៅ​ដល់​ខេត្តសៀមរាប​ ដើម្បី​ទស្សនា​ ប្រាសាទអង្គរវត្ត​។​ Visa​ on​ arrival​ និង​ e-visas​ អាច​រកបាន​នៅ​ទីនោះ​។​ តម្លៃ​គឺ​ US$​ ២០​ សម្រាប់​អ្នកទេសចរ​ និង​US$២៥​ សម្រាប់​អ្នកជំនួញ​។​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល​៥​ម៉ោង​ ពី​ព្រំដែន​ទៅ​កាន់​ខេត្តសៀមរាប​ តាម​រយៈផ្លូវ​ជាតិ​លេខ​៦​ ដោយ​ឡាន​តាក់ស៊ី​។​ អ្នក​បើក​តាក់ស៊ី​គិត​ប្រាក់​ US$​ ១៥​ ក្នុង​មួយ​នាក់​។​

    2. ចាំ​យាម​ (​ខាង​កម្ពុជា​)​ និង​ Hat​ Lek​ (​ខាង​ថៃ​)​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ខេត្ត​ Trat​ ប្រទេស​ថៃ​ តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង​។​ ពី​ខេត្តកោះកុង​ អ្នកទេសចរ​ អាច​បន្ត​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​។​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល​៤​ម៉ោង​ ដើម្បី​ទៅ​ដល់​ខេត្ត​ព្រះ​សីហ​នុ​ដោយ​ទូក​ម៉ាស៊ីន​។​ ការ​ធ្វើ​ដំណើរ​រវាង​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​ តាម​រយៈ​តាក់ស៊ី​ ត្រូវ​ចំណាយ​ US$១៥​ ហើយ​អ្នក​ក៏​អាច​បន្ត​ទៅ​កាន់​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៤​ផង​ដែរ​។​ ចម្ងាយ​រវាង​ខេត្ត​ព្រះ​សីហ​នុ​ និង​រាជធានី​ភ្នំពេញ​ គឺ​ប្រហែល​ ២៣០​គីឡូម៉ែត្រ​ ត្រូវ​ចំណាយពេល​ប្រហែល​៣​ម៉ោង​កន្លះ​ តាម​រយៈ​តាក់ស៊ី​ ឬ​ឡានក្រុង​។​ តម្លៃ​តាក់ស៊ី​ប្រហែល​US$១០​ ក្នុង​មួយ​នាក់​ ឯ​តម្លៃ​ឡានក្រុង​ ប្រហែល​ US$៣-៤​។​ Visas​ on​ arrival​ និង​ e-visas​ អាច​រកបាន​នៅ​ច្រក​ទ្វារ​ព្រំដែន​ ហើយ​ entry​ visas​ មក​កាន់​ប្រទេស​កម្ពុជា​អាច​ត្រូវ​បាន​អនុញ្ញាត​នៅ​ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ទីក្រុង​បាងកក​ ឬ​នៅ​ក្នុង​ទីក្រុង​ផ្សេង​ទៀត​ នៃ​ប្រទេស​ថៃ​។​

    3. អូរ​ស្មាច់​ (​ខាង​កម្ពុជា​)​ និង​ Chong​ Chorm​ (​ខាង​ថៃ​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ Chong​ Chorm​ នៅ​ខាង​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​សូ​រិ​ន្ទ​។​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ថៃ​តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    4. ជាំ​ (​ខាង​កម្ពុជា​)​ និង​ Sangam​ (​ខាង​ថៃ​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ ឯ​ច្រក​ទ្ចា​រ​អន្តរជាតិ​ Sangam​ នៅ​ខាង​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​សាកេ​ត​។​ អ្នកទេសចរ​ អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ថៃ​តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    5. ​ព្រំ​ (​ខាង​កម្ពុជា​)​ និង​ Ban​ Pakard​ (​ខាង​ថៃ​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ឯ​ច្រក​ទ្ចា​រ​អន្តរជាតិ​ Ban​ Pakard​ នៅ​ខាង​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​ Chanthaburi​ ។​ អ្នកទេសចរ​ អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ថៃ​តាម​រយៈ​ច្រកព្រំដែន​នេះ​។​​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

    6. ដូង​ (​ខាង​កម្ពុជា​)​ និង​ Ban​ Lem​ (​ខាង​ថៃ​)​ នៅ​ខាង​កម្ពុជា​ ច្រក​ទ្វារ​អន្តរជាតិ​ដូង​ ស្ថិត​នៅ​ក្នុង​ខេត្តបាត់ដំបង​ ឯ​ច្រក​ទ្ចា​រ​អន្តរជាតិ​ Ban​ Lem​ នៅ​ខាង​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​ Chanthaburi​ ។​ អ្នកទេសចរ​អាច​មក​ដល់​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ថៃ​តាម​រយៈ​ច្រកព្រំដែន​នេះ​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​ទីនោះ​។​

  ផ្លូវទឹក​

ប្រទេស​កម្ពុជា​អាច​មក​ដល់​ដោយ​ទូក​ ពី​ប្រទេស​ជិតខាង​ និង​ទូ​ទាំង​ពិភពលោក​។​ កំពង់​ផែ​ សមុទ្រ​អន្តរជាតិ​សីហ​នុ​ និង​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ​ គឺជា​ច្រក​ទ្វារ​ដ៏​សំខាន់​ ដើម្បី​មក​កាន់​ប្រទេស​កម្ពុជា​។​ Visas​ on​ arrival​ អាច​រកបាន​នៅ​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ​ ប៉ុន្តែ​មិន​មាននៅ​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​សីហ​នុ​ទេ​។​

កំពង់​ផែ​សមុទ្រ​អន្តរជាតិ​សីហ​នុ​ ទទួល​នូវ​កប៉ាល់​អន្តរជាតិ​ធំៗ​ជា​ច្រើន​ ដែល​មាន​អ្នកទេសចរ​ រាប់រយ​នាក់​។​

​អ្នក​អាច​ទៅ​ដល់ទី​ក្រុងភ្នំពេញ​តាម​រយៈ​កប៉ាល់​ តាម​បណ្តោយ​ទន្លេមេគង្គ​ ពី​ប្រទេស​ វៀតណាម​។​ ភ្នំពេញ​ត្រូវ​បាន​ភ្ជាប់​ដោយ​ទូក​ល្បឿន​លឿន​ ទៅ​កាន់​ទន្លេមេគង្គ​លើ​ ជិត​ប្រទេស​ឡាវ​ ឬ​ភ្ជាប់​ទៅ​តាម​បណ្តោយ​ទន្លេសាប​ ទៅ​ដល់​សៀមរាប​ អង្គរ​។​ មាន​ន័យ​ថា​ អ្នកទេសចរ​អាច​រីករាយ​នឹង​ទេសភាព​តាម​បណ្តោយ​ទន្លេមេគង្គ​ និង​បានឃើញ​នូវ​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ នៃ​ប្រទេស​កម្ពុជា​ ដែល​ពោរពេញ​ដោយ​ធនធានធម្មជាតិ​ សម្បត្តិ​វប្បធម៌​ និង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

  VISA

គ្រប់​សញ្ជាតិ​ទាំងអស់​សត្រូវ​ដាក់​ពាក្យសុំ​ Visa​ ធ្វើ​ដំណើរ​ លើកលែងតែ​ប្រជាជន​មក​ពី​ប្រទេស​ដូច​ជា​៖​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ សិង្ហ​បូ​រី​ ថៃ​ និង​វៀតណាម​។​

គ្រប់​សញ្ជាតិ​ទាំងអស់​ត្រូវ​ដាក់​ពាក្យសុំ​ Visa​ ធ្វើ​ដំណើរ​ លើកលែងតែ​ប្រជាជន​មក​ពី​ប្រទេស​ដូច​ជា​៖​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ សិង្ហ​បូ​រី​ ថៃ​ និង​វៀតណាម​។​

ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​អនុ​ញ្ញ​ត​លើ​ e-visas​។​ អ្នក​គ្រាន់តែ​បំពេញ​លិខិត​សុំ​តាម​រយៈ​គេហទំព័រ​ផ្លូវការ​ (evisa.mfaic.gov.kh)​ ហើយ​បង់ប្រាក់​តាម​រយៈ​កាត​ឥណទាន​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ និង​ត្រូវ​បញ្ចូល​រូបថត​ទំហំ​ដូច​ក្នុង​លិខិតឆ្លងដែន​ជា​ប្រភេទ​ រូបភាព​ JPEG/PNG​ ប៉ុណ្ណោះ​ នោះ​ Visa​ នឹង​ត្រូវ​បាន​អនុញ្ញាត​ក្នុង​រយៈពេល​បី​ថ្ងៃ​ អនុញ្ញាត​ឲ្យ​ អ្នក​ចាប់ផ្តើម​ការ​ដើរ​កម្សាន្ត​របស់​លោក​អ្នក​ដោយ​មិន​ចាំបាច់​តម្រង់​ជួរ​ទៀត​ឡើយ​។​

E-visa​ មាន​សុពលភាព​ស្នាក់​នៅ​រយៈពេល​៣០​ថ្ងៃ​ ហើយ​អាច​រកបាន​សម្រាប់​តែ​អ្នកទេសចរ​ ធម្មតា​ និង​ជា​ Single​ entry​ visa​ ប៉ុណ្ណោះ​។​ បច្ចុប្បន្ន​ គឺ​មិន​មាន​ប្រជាជន​មក​ពី​ប្រទេស​ Iran,​ Iraq,​ Pakistan,​ Afghanistan,​ Bangladesh,​ Arab​ Saudi,​ Algeria,​ Sudan,​ និង​ Sri​ Lanka​ ទេ​។​ សម្រាប់​ Visa​ ធ្វើ​ជំនួញ​សូម​ដាក់​ពាក្យសុំ​នៅ​ស្ថានទូត​ដែល​នៅ​ជិត​អ្នក​បំផុត​ ឬ​នៅ​ច្រកព្រំដែន​ នៃ​ការ​មក​ដល់​។​

អ្នកទេសចរ​ដែល​ទទួល​បាន​Visa​ តាម​អ៊ី​ន​ធើ​ណែ​ត​ អាច​ចូល​ និង​ចេញពី​ប្រទេស​កម្ពុជា​តាម​ រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ ច្រក​អន្តរជាតិ​បា​វិត​ក្នុង​ខេត្តស្វាយរៀង​ ច្រក​អន្តរជាតិ​ចាំ​យាម​ក្នុង​ខេត្តកោះកុង​ និង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្នុង​ខេត្តបន្ទាយមានជ័យ​។​