ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រ​អច្ឆរិយ
Blog
Multimedia
អំពី​ព្រះរាជាណាចក្រ​កម្ពុជា
​សកម្មភាព​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​
Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
រាជធានីភ្នំពេញ
Thunderstorm
35°C
Feels Like: 42°C
Currency Exchange
1 EUR ≈ 5,383.61 KHR
1 USD ≈ 4,055.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism
Email Facebook Twitter Share ThisShareThis

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,694
ថ្ងៃនេះ
:
2,420
សរុប
:
2,753,348
 

ម្ហូបអាហារ​កម្ពុជា

ព្រះរាជាណាចក្រកម្ពុជា - ព័ត៌មានទូទៅ

ឆាត្រកួន
ត្រកួន គឺជា​បន្លែ​មួយ​ប្រភេទ ដែល​សម្បូរ​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ វីតាមីន ព្រម​ទាំង​ជាតិ​ដែក​។ ចំណែក​ឆាត្រកួន​វិញ គឺ​គេ​យក​ត្រកួន​ទៅ​ហាន់​ជា​កំណាត់​វែង​ល្មម ហើយ​យក​ទៅ​ឆា​នៅក្នុង​ប្រេង​ខ្យង។ ធ្វើ​ដូច្នេះ​ហើយ​ជា​ការ​ស្រេច ហើយ​ឆា​ត្រកួន​ក៏​ចាប់ផ្តើម​បញ្ចេញ រសជាតិ​គួរឲ្យ​ចង់​ទទួលទាន​។​
នំបញ្ចុក
​នំ​បញ្ចុក គឺជា​អាហារ​ប្រពៃណី​មួយ​ដែល​ជាទី​ពេញនិយម​មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ទេ គឺ​សម្រាប់​ភ្ញៀវ​បរទេស​ទាំងឡាយ​ផងដែរ​។ នំ​បញ្ចុក​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ ឆ្ងាញ់ ។ នំ​បញ្ចុក​ត្រូវបាន​ផ្សំ​ឡើង​ពី​សរសៃ​នំ​បញ្ចុក ដែល​ធ្វើ​ពី​អង្ករ រួមផ្សំ​ជាមួយ​បន្លែ​ជាច្រើន​មុខ ដូចជា ត្រយូងចេក ត្រសក់ ភ្លៅ​កង្កែប ត្រួយ​ម្កាក់ ត្រួយ​រាំង សណ្តែក​គួ ម្ទេស ជាដើម​។ ចំណែក ទឹក​សម្ល​មាន​ពី ប្រភេទ ទី​មួយ​ហៅ​ថា​សម្ល​ខែ្មរ ដែល​គេ​ស្ល​ពី​ត្រី​រស និង​សម្ល​មួយ​ប្រភេទ​ទៀត គឺ​សម្ល ការី ដែល​ភាគច្រើន​គេ​ស្ល​ជាមួយ​សាច់មាន់​។ នំ​បញ្ចុក​ពិតជា​មាន​សោភ័ណ្ឌភាព​ទាក់ទាញ​គួរ​ឲ្យ​ចង់ ទទួលទាន​ខ្លាំងណាស់​។
សម្លប្រហើរ
សម្ល​ប្រហើរ ជា​សម្ល​មួយ​ប្រភេទ​មាន​រសជាតិ​ឆ្ងាញ់​បែប​ហឹរ ស្រាល និង​ឈ្ងុយឆ្ងាញ់​។ សម្ល​នេះ បាន​ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​យ៉ាងសំខាន់​ដូចជា​ប្រហុក ម្ទេស ហាន់ស្លឹកគ្រៃ​ឲ្យ​ម៉ត់ មើម​ខ្ជាយ សំបក​ក្រូច សើច ហើយ​យកមក​បុក​ឲ្យ​ម៉ត់ ដោយ​ប្រើ​អង្រែ និង​ត្បាល់ រួច​យកមក​ផ្សំ ជាមួយនឹង​សាច់​ត្រី ដែល ស្ងោរ​ឲ្យ​ឆ្អឹន ( ត្រី​រស់ ឬ​ត្រី​ផ្សេងៗ​ទៀត ដែល​គ្មាន​ស្រ​កា ដូចជា​ត្រី​ពោ ត្រី​ប្រា ត្រី​ឆ្លាំង និង​ត្រី ត្រនេ​ល​ជាដើម​) ដើម្បី​ធ្វើ​ជា​គ្រឿង​ប្រហើរ​។​ ​នៅតាម​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ពី​ផ្សារ គេ​អាច​យក​គ្រឿង​ដែល​បុក​រួច​នោះ​មក​បុក​ជាមួយ ត្រីឆ្អើរ​ផង​ក៏​បាន​ដែរ​។
     
ញាំត្រយូងចេក
​ញាំ​ត្រយូងចេក គឺជា​ម្ហូប​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ ។ វា​មាន​គ្រឿងផ្សំ​ជាច្រើន​ដូចជា ត្រយូងចេក​ហាន់​ជា​បន្ទះ​ស្តើង​តូចៗ ព្រមទាំង​មាន​គ្រឿងផ្សំ​ដូចជា ក្រូចឆ្មា សាឡា​ត់ ការ៉ុត សណ្តែកដី ជី ហើយ​គេ​ក៏​អាច​ប្រើប្រាស់​សាច់ជ្រូក ឬ​សាច់មាន់​ក៏​បាន​ដែរ អាស្រ័យ​លើ​ចំណូលចិត្ត​របស់​អ្នក​ទទួល​ទាន​។ ញាំត្រយូងចេក​​ពិតជា​ផ្តល់​រសជាតិ​ស្រស់ស្រាយ ស្រទន់ ឆ្ងាញ់ ប្លែក​មាត់​។
ញាំម្កាក់
​ញាំ​ម្កាក់ ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​ញាំ​ត្រយូងចេក​។ ហើយ​គ្រៀង​ផ្សំ​របស់ វា​មាន ម្កាក់ បងា្គ​ក្រៀម ទឹកត្រី ម្ទេស ខ្ទឹម​ស ជី សណ្តែកដី យក​មក​លាយ​ច្របល់​គ្នា ហើយ​មាន ដាក់​សាឡា​ត់ ហើយ​ក៏​គេ​អាច​លាយ​ច្របល់​ជាមួយ​ត្រីឆ្អើ​ផងដែរ​។ ​ញាំ​ម្កាក់​ពិតជា​ម្ហូបអាហារ​ដែលមាន​ជាតិ​ជូរ​ជ្រះ​ឆ្ងាញ់​ពិសារ​។
ប្រហើរទំពាំង
​ប្រហើ​ទំពាំង​គឺជា​ម្ហូប​មួយ​ប្រភេទ​ដូចជា​សម្លប្រហើ​រដែរ តែ​ខុសគ្នា​ត្រង់​សម្ល​មួយ​ប្រភេទ​នេះ​មាន​ប្រើ ទំពាំង​ជាប​នែ្ល ហើយ​វា​មាន​រសជាតិ​ហឹរស្រាល ឆ្ងាញ់​ជាប់មាត់ ជាមួយនឹង​បន្លែ​ជាច្រើន​មុខ ព្រម ទាំង ទំពាំង​ដែល​គេ​ចិត​ជា​បន្ទះ​ស្តើងៗ​។ ចំណែក​គ្រៀង​ផ្សំ​វិញ សម្លប្រហើរ​ទំពាំង រួមមាន ប្រហុក ត្រី​ទឹកសាប​ស្រស់ ផ្សិត និង​គ្រឿងផ្សំ​ជាច្រើន​ទៀត​។ នៅពេល​បច្ចុប្បន្ន​នេះ ប្រជាជន​តែងតែ​ស្ល​សម្ល ប្រហើរ​ទំពាំង​ដោយ​មាន​ថែម​ម្ទេស​ទៀត បង្កើន​រសជាតិ​ហឹរ​កាន់តែខ្លាំង​។
ស្ងោរជ្រក់បង្កង
​នេះ​ជា​ប្រភេទ​សម្ល​ទឹក​ដ៏​ពិសេស និង​មាន​ភាព​ទាក់ទាញ​ខ្ពស់​។ គ្រឿងផ្សំ​សម្ល​មួយ​ប្រភេទ​នេះ មិនជា អ្វី​ពិបាក​រក​នោះទេ ដោយ​រួមមាន គល់​ស្លឹកគ្រៃ ជី​ក្រហម ក្រូចឆ្មា ម្ទេស ជី​អង្កាម និង​សាច់មាន បង្កង​ទឹកសាប​ជាដើម​៕
Disclaimer: This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained by Red Dot (Cambodia) Co., Ltd, a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.