ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រ​អច្ឆរិយ
​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​
​សកម្មភាព​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​
Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
រាជធានីភ្នំពេញ
Clear
29°C
Feels Like: 32°C
Currency Exchange
1 EUR ≈ 5,520.59 KHR
1 EUR ≈ 5,522.94 KHR
Adventure Cambodia SPOT CNN SPOT
Blog
Multimedia
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
3,160
ថ្ងៃនេះ
:
1,375
សរុប
:
2,378,967
 

សហគមន៍​អេកូ​ទេសចរណ៍​ចំបក់​

List of CBET sites around Cambodia

​សេចក្តី​សង្ខេប​
ស្ថិត​នៅ​ជាប់​នឹង​ឧទ្យាន​ជាតិ​គិរី​រម្យ​ ចំបក់​មាននូវ​កន្លែង​កម្សាន្ត​ និង​សកម្មភាព​ជា​ច្រើន​ ដើម្បី​ ផ្តល់​ឲ្យ​អ្នកទេសចរ​ក្នុងស្រុក​ និង​បរទេស​ទាំងឡាយ​ណា​ដែល​ចូល​ចិត្ត​ធម្មជាតិ​។​ កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ ដោយសារ​មាន​ទឹកជ្រោះ​បី​ ដែល​ជ្រោះ​ធំ​ជាងគេ​នោះ​មាន​ កម្ពស់​ទឹកធ្លាក់​ដល់​ទៅ​ជាង​៤០​ម៉ែត្រ​ យ៉ាង​ស្រស់​ស្អាត​។​ អ្នកទេសចរ​អាច​កាន់​ទឹកជ្រោះ​ ទាំងនោះ​ ជាមួយ​មគ្គុទ្ទេសក៍​ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ ព្រៃ​ព្រឹក្សា​ដែល​នៅ​ តាម​ផ្លូវ​ថែម​ទៀត​ផង​។​ មគ្គុទ្ទេសក៍​ដែល​និយាយ​ភាសា​អង់គ្លេស​ នឹង​ប្រាប់​អ្នក​ពី​ដើមឈើ​ និង​ សត្វព្រៃ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ​។​ ក្រៅពី​ទឹកជ្រោះ​ទាំង​បី​នេះ​ លោក​អ្នក​ក៏​នឹង​មានឱកាស​ ដើម្បី​ទទួលយក​នូវ​បទ​ពិសោធន៍​នៃ​រូង​ប្រជៀវ​ និង​សត្វ​រាប់រយ​ដែល​រស់នៅ​ទីនោះ​។​

ទីតាំង​
ចំបក់​ មា​នទី​តាំងនៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ដែល​នៅ​ភាគ​ខាងត្បូង​ឆៀង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ មាន​ចម្ងាយ​ប្រមាណ​១១០​គ​.​ម​ ពី​រាជធានី​ភ្នំពេញ​។​ កន្លែង​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ ឧទ្យាន​ជាតិ​គិរី​រម្យ​។​

ការ​ធ្វើ​ដំណើរ​
​មាន​វិធី​ធ្វើ​ដំណើរ​ជា​ច្រើន​ ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ទៅ​កាន់​ចំបក់​។​ អ្នក​អាច​ប្រើ​ឡានក្រុង​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ចុះ​នៅ​ត្រែង​ត្រ​យឹ​ង​ ឬ​អ្នក​អាច​ជិះឡាន​ទេសចរណ៍​ខ្នាត​ តូច​ទៅ​ត្រែង​ត្រ​យឹ​ង​ផ្ទាល់​តែ​ម្តង​។​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល​២​ម៉ោង​កន្លះ​ ពី​ភ្នំពេញ​ទៅ​ ត្រែង​ត្រ​យឹ​ង​ (​ខុស​គ្នា​ទៅ​តាម​រដូវ​)​។​ ពី​ត្រែង​ត្រ​យឹ​ង​ អ្នក​អាច​ជិះ​ម៉ូតូឌុប​ទៅ​កាន់​កន្លែង​កម្សាន្ត​ នោះ​ ដែល​នឹង​ត្រូវ​ចំណាយពេល​៤៥​នាទី​ទៀត​។​ ឬ​អ្នក​អាច​ជួល​ឡាន​តាក់ស៊ី​ពី​ភ្នំពេញ​ ទៅ​កាន់​ចំបក់​ផ្ទាល់​តែ​ម្តង​។​

ការ​ស្ថាបនា​
​តំបន់​អេកូ​ទេសចរណ៍​ចំបក់​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២​ ដោយ​អង្គការ​បរិស្ថាន​ក្រៅ​ រដ្ឋាភិបាល​មួយ​មានឈ្មោះ​ថា​ “​ម្លប់​បៃតង​”​។​

សកម្មភាព​ និង​កន្លែង​កម្សាន្ត​
​ក្រៅពី​ទេសភាព​ព្រៃ​ភ្នំ​ ទឹកធ្លាក់​ អូរ​ និង​រូង​ប្រជៀវ​ ចំបក់​ផ្តល់​ឲ្យ​លោក​អ្នក​នូវ​ការ​យល់​ដឹង​ពី​ វប្បធម៌​ខ្មែរ​ ដូច​ជា​ការ​សំដែង​របាំ​ និង​ភ្លេង​ប្រពៃណី​ជាដើម​។​ សកម្មភាព​ដ៏​គួរ​ឲ្យ​រីករាយ​នៅ​ ចំបក់​នោះ​ គឺ​ការ​ដើរ​កម្សាន្ត​កាត់​ព្រៃ​ទៅ​កាន់​ទឹកធ្លាក់​ ឬ​អូរ​ រូង​ប្រជៀវ​ ទស្សនា​បក្សី​ និង​សត្វព្រៃ​ ជិះ​កង់​ និង​ជិះ​រទេះគោ​ និង​ញុំ​ា​អាហារ​ជុំ​គ្នា​ ដែល​រៀបចំ​ដោយ​ក្រុម​ស្ត្រី​នៅ​ ក្នុងភូមិ​។​

ផលិតផល​ និង​សេវាកម្ម​សហគមន៍​ទេសចរណ៍​
រួម​មានការ​ស្នាក់​នៅ​ក្នុងផ្ទះ​ចំនួន​២០​ មគ្គុទ្ទេសក៍​២០​ នាក់​ មាន​២​នាក់​និយាយ​ភាសា​អង់គ្លេស​ បាន​ និង​មាន​លក់​ផលិតផល​ធ្វើ​ដោយ​ដៃ​ជា​ច្រើន​ផង​ដែរ​។​

តម្លៃ​
​ការ​ស្នាក់​នៅ​៖​ ៣$​ ក្នុង​មួយ​យប់​
​អាហារ​ពេល​ព្រឹក​៖​ ១.៥០$​ ក្នុង​មួយ​មុខ​
​អាហារ​ថ្ងៃត្រង់​/​ពេល​ល្ងាច​៖​ ២.៥$​ ក្នុង​មួយ​មុខ​

កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​
​នៅ​ជាប់​នឹង​តំបន់​អេកូ​ទេសចរណ៍​ចំបក់​ គឺ​ឧទ្យាន​ជាតិ​គិរី​រម្យ​ដែល​មាននូវ​ផ្ទះសំណាក់​ និង​ភោជនីយដ្ឋាន​នៅ​ខាងក្នុង​។​ Kirirom​ Hillside​ Resort​ គឺជា​សណ្ឋាគារ​មួយ​ ដែល​មាន​ កន្លែង​អង្គុយ​លេង​ជា​ច្រើន​ ភោជនីយដ្ឋាន​មួយ​ ឧទ្យាន​កម្សាន្ត​ និង​អាង​ហែល​ទឹក​ នៅ​ឯ​ច្រក​ ចូល​ ឧទ្យាន​ជាតិ​គិរី​រម្យ​តែ​ម្តង​។​ ត្រែង​ត្រ​យឹ​ង​មាន​ផ្សារ​ និង​ភោជនីយដ្ឋាន​ ដែល​នៅ​ជិត​ចំបក់​ ផង​ដែរ​។​

អាសយដ្ឋាន​ទំនាក់ទំនង​
Email:​ mlup@online.com.kh​
ទូរស័ព្ទ​៖(+៨៥៥)​ ០១២​ ២៣៧​ ៦០៥;​ (+៨៥៥)​ ០៩៧៧​ ២៣៧​ ៦០៥;​ (+៨៥៥)​ ០១២​ ៤៣៥​ ៦៦០

សាលរូបភាព

 
 
ឯកសារយោង: Community-based tourism (CBT)